ខេអេច អូឌីយ៉ូ ជាក្រុមហ៊ុនថ្មីមួយដែលបានបង្កើតឡើងថ្មី ដែលការវិវត្តន៏ពីហាង លីចេង ហេង នៅក្នុងឆ្នាំ ២០១៩។ យើងនឹងបន្តនូវកេរ្តិ៍ដំណែលនៃការផ្តល់សេវាកម្មប្រកបដោយគុណភាព និងការបង្កើននូវទំនុកចិត្តជាមួយអតិថិជនរបស់យើង។ យើងបាននិងកំពុងធ្វើការវិវត្តន៏​​​​​​​​​​​​​​ និងប្រែក្លាយជាទៅជាក្រុមហ៊ុនមួយដែលផ្ដល់នូវ ឧបករណ៍បំពងសំឡេង និងប្រព័ន្ធសំឡេងដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកវិទ្យាចុងក្រោយ និងមានការទទួលស្គាល់ពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ។

ឧបករណ៍បំពងសំឡេង

យើងផ្តល់ជូននូវផលិតផលជាមួយនឹងការរចនាប្រកបដោយភាពឆ្នៃប្រឌិត និងការផលិតប្រកបដោយគុណភាព ព្រមទាំងភ្ជាប់ជាមួយបច្ចេកវិទ្យាខ្ពស់សំរាប់ប្រព័ន្ធ​សំ​លេង រួមទាំងផ្ដល់ជូននូវការដំឡើង និងការរៀបចំដោយផ្ទាល់ ដើម្បីអោយវាសមស្របជាមួយនឹងការតុបតែងគេហដ្ឋានរបស់លោកអ្នក។ យើងអាចនិយាយបានថាយើងនឹងបំពេញនូវតម្រូវការដែលអតិថិជនរបស់យើងចង់បាន។

ប្រព័ន្ធសំឡេងនៅក្នុងគេហដ្ឋាន

ប្រព័ន្ធអូឌីយ៉ូ ឬឧបករណ៍សំឡេងក្នុងផ្ទះរួមបញ្ចូលគ្នាគួរតែបានផ្តល់នូវសំឡេងបីវិមាត្រដែលមានភាពត្រឹមត្រូវនឹងឥតខ្ចោះ។ មិនថាអ្នកស្តាប់តន្ត្រី ឬមើលភាពយន្តនោះទេ អ្វីៗទាំងអស់គួរតែច្បាស់ និងមានភាពប្រាកដនិយមដ៏អស្ចារ្យ។ យើងពិតជាអាចនាំយកបទពិសោធន៍សំឡេងដ៏អស្ចារ្យទាំងនេះទៅកាន់គេហដ្ឋានរបស់លោកអ្នក។

ប្រព័ន្ធសំឡេងខារ៉ាអូខេ

បើអ្នកលោកចូលចិត្តច្រៀង លោកអ្នកគួរតែមានប្រព័ន្ធខារ៉ាអូខេផ្ទាល់ខ្លួននៅក្នុងគេហដ្ឋានលោកអ្នក។ ក្រុមការងាររបស់ពួកយើងមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងនឹងប្រព័ន្ធ AV ហើយនៅពេលនិយាយអំពីការកែតម្រូវសំឡេងឱ្យសមស្របនឹងសំលេងរបស់អតិថិជន យើងនឹងធ្វើឱ្យប្រាកដថាអ្វីដែលអ្នកចង់បាន យើងអាចធ្វើវាបាន។

ប្រព័ន្ធសំឡេងសំរាប់សន្និសីទ & បកប្រែ

ជាមួយបទពិសោធន៍របស់យើងនៅក្នុងផ្នែកប្រព័ន្ធសំឡេងនេះ ពួកយើងដឹងច្បាស់ថាអតិថិជនរបស់យើងត្រូវការអ្វីមួយដែលនឹងជួយឱ្យការរស់នៅរបស់ពួកគេកាន់តែងាយស្រួល និងងាយស្រួលក្នុងការប្រើប្រាស់។ នោះហើយជាមូលហេតុដែលយើងឈានជើងចូល ហើយនឹងទទួលយកដំណើរការនេះ។ ដោយគ្រាន់តែចុចប៊ូតុង ប្រព័ន្ធទាំងមូលនឹងដំណើរការប្រកបដោយភាពត្រឹមត្រូវតាមអ្វីដែលយើងបានកំណត់។

ប្រព័ន្ធភ្លើង

នៅពេលនិយាយអំពីការកម្សាន្ត ប្រព័ន្ធសំឡេង និងភ្លើងគឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតបរិយាកាសដែលប្រកបដោយភាពសប្បាសរីករាយ សំរាប់អ្នកដែលបានចូលរួម។ ខេអេច អូឌីយ៉ូ ក៏ផ្តល់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រព័ន្ធភ្លើងពិភពលោកដល់អតិថិជនរបស់យើង។ ប្រព័ន្ធ​ភ្លើង​នេះ​រួម​មាន៖ បន្ទះ​ពិដាន LED, ភ្លើង​ឌីស្កូ​ក្លឹប, ភ្លើង​មហោស្រព…

ប្រព័ន្ធតន្ត្រីផ្ទៃខាងក្រោយ

ប្រព័ន្ធតន្ត្រីផ្ទៃខាងក្រោយផ្តល់នូវសំឡេងដើម្បីបង្កើតបរិយាកាសស្រស់ស្រាយនៅក្នុងទីតាំងមួយ ហើយជាធម្មតាត្រូវបានប្រើសម្រាប់ការចាក់តន្ត្រី ឬប្រព័ន្ធផ្សព្វផ្សាយ។ គ្រប់ផ្សារទំនើប ភោជនីយដ្ឋាន ហាងលក់សំលៀកបំពាក់ កន្លែងទទួលភ្ញៀវ សណ្ឋាគារ ផ្ទះ ត្រូវតែមានប្រព័ន្ធតន្ត្រីផ្ទៃខាងក្រោយ មិនថាជាពិដាន ប្រភេទជញ្ជាំង ឬប្រភេទខាងក្រៅដែលធន់នឹងអាកាសធាតុ។

ដៃគូផ្តាច់មុខ

ព័ត៌មានថ្មីៗ

L-Acoustics Fiji 2.1

Fiji 2.1 is an amazingly powerful sound system for its compact size...

L-Acoustics – The Top Choice for the World’s Largest Festivals

Deliver a world-class festival sound experience In collaboration with...

KEF LS60 Wireless

Shaping the future of High-Fidelity Designed by Michael Young in...

DALI KORE

Hear every detail and minute nuance... at any volume. The DALI KORE is...

ទំនាក់ទំនង

Chat Us
  • khaudio1986@gmail.com
  • +855 93 86 19 86

Comments are closed.